ផ្អែកតាមនិទានពីប្រវត្តិបុណ្យចូលឆ្នាំខ្មែរ ខាងក្រោមនេះ នឹងបង្ហាញត្រួសៗ ពីបុត្រីទាំងប្រាំពីរអង្គរបស់កបិលមហាព្រហ្ម ដែលនឹងត្រូវផ្លាស់វេនគ្នាដង្ហែក្បាលកបិលមហាព្រហ្មប្រទក្សិណភ្នំព្រះសុមេរុ និងត្រូវអភិបាលភពលោករៀងរាល់ឆ្នាំថ្មីចូលមកដល់៖
· បើសង្ក្រាន្តចូលចំថ្ងៃអាទិត្យ
គឺត្រូវវេនបុត្រីទី១ ទេពធីតា ទុង្សទេវី ទ្រង់អម្ពរពណ៍ក្រហម សៀតផ្កាទទឹម សោយផ្លែល្វាជាភក្សាហារ អាវុធស្ដាំកងចក្រ ឆ្វេងស័ង្ខ គង់លើសត្វគ្រុឌ
· បើសង្ក្រាន្តចូលចំថ្ងៃចន្ទ
គឺត្រូវវេនបុត្រីទី២ ទេពធីតា គោរកទេវី ទ្រង់អម្ពរពណ៍លឿងទុំ សៀតផ្កាអង្គារបុស្ស សោយផ្លែប្រេងល្ងជាភក្សាហារ អាវុធស្ដាំព្រះខ័ន ឆ្វេងឈើច្រត់ គង់លើសត្វខ្លា
· បើសង្ក្រាន្តចូលចំថ្ងៃអង្គារ
គឺត្រូវវេនបុត្រីទី៣ ទេពធីតា រាក្យសាទេវី ទ្រង់អម្ពរពណ៍ខ្មៅ សៀតផ្កាឈូក សោយលោហិតជាភក្សាហារ អាវុធស្ដាំត្រីសូហ៍ ឆ្វេងធ្នូ គង់លើសត្វសេះ
· បើសង្ក្រាន្តចូលចំថ្ងៃពុធ
គឺត្រូវវេនបុត្រីទី៤ ទេពធីតា មណ្ឌាទេវី ទ្រង់អម្ពរពណ៍អម សៀតផ្កាចម្ប៉ាសោយទឹកដោះសិប្បីជាភក្សាហារ អាវុធស្ដាំម្ជុល ឆ្វេងឈើច្រត់ គង់លើសត្វលា
· បើសង្ក្រាន្តចូលចំថ្ងៃព្រហស្បតិ៍
គឺត្រូវវេនបុត្រីទី៥ ទេពធីតា កិរិណីទ្រង់អម្ពរពណ៍បៃតង សៀតផ្កាមណ្ឌា សោយសណ្ដែក ល្ង ជាភក្សាហារ អាវុធស្ដាំកង្វេរ ឆ្វេងកាំភ្លើង គង់លើសត្វដំរី
· បើសង្ក្រាន្តចូលចំថ្ងៃសុក្រ
គឺត្រូវវេនបុត្រីទី៦ ទេពធីតា កិមិរាទេវីទ្រង់អម្ពរពណ៍ស សៀតផ្កាចង្កុលណី សោយចេកណាំវ៉ា ជាភក្សាហារ អាវុធស្ដាំព្រះខ័ន ឆ្វេងពិណ គង់លើសត្វក្របី
· បើសង្ក្រាន្តចូលចំថ្ងៃសៅរ៍
គឺត្រូវវេនបុត្រីទី៦ ទេពធីតា មហោធរទេវីទ្រង់អម្ពរពណ៍ខៀវ សៀតផ្កាត្រកៀត សោយសាច់ទ្រាយ ជាភក្សាហារ អាវុធស្ដាំកងចក្រ ឆ្វេងត្រីសូហ៍ គង់លើសត្វក្ងោក៕
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់